Best Blogger Tips

សាកលវិទ្យាល័យខនកែន (Khon Kaen University)





សាកលវិទ្យាល័យខនកែន (KKU) ត្រូវបានគេចាត់ទុកថាជាសាកលវិទ្យាល័យចម្បងគេ នៅភូមិភាគឦសាន នៃប្រទេសថៃ ក្នុងឆ្នាំ១៩៦៤ និងបានអភិវឌ្ឍ ខ្លួនក្លាយជាសាកលវិទ្យាល័យដ៏ធំមួយក្នុងចំណោមសាកលវិទ្យាល័យធំៗ នៅក្នុងប្រទេសថៃ។ ថ្មីៗនេះ សាកលវិទ្យាល័យខនកែនបានក្លាយជាសាកលវិទ្យាល័យលំដាប់ថ្នាក់ជាតិមួយខាងផ្នែក ស្រាវជ្រាវ ក្នុងចំណោមសាកលវិទ្យាល័យ ស្រាវជ្រាវថ្នាក់ជាតិទាំង៩ នៅក្នុងប្រទេសថៃ និងជាមជ្ឈមណ្ឌលអប់រំនៅក្នុង អនុតំបន់មេគង្គ។ បេសកកម្មចម្បង របស់សាកលវិទ្យាល័យ គឺដើម្បីរៀបចំអនាគតប្រជាជនទូទៅ ឱ្យមានសមត្ថភាពធ្ វើការនៅក្នុងសង្គម ដែលកំពុងបន្ត ប្រែប្រួលទៅមុខនេះ។ ចំពោះគោលដៅយុទ្ធសាស្រ្តរបស់ KKU គឺដើម្បីអភិវឌ្ឍខ្លួន ឱ្យគេទទួលស្គាល់ថា ជាសាកល វិទ្យាល័យឈានមុខគេខាងផ្នែកស្រាវជ្រាវ ទាំងក្នុងតំបន់ និងអន្តរជាតិ សព្វថ្ងៃនេះ KKU មានចំនួននិស្សិតកំពុង សិក្សាច្រើនជាង ៤០.០០០នាក់ ដោយមាន ១៧មហាវិទ្យាល័យ ០១សាខា ០១សាលា និង០៣សាលាជំនាញ (college) ហើយមានកម្មវិធីអន្តរជាតិ/អង់គ្លេស ចំនួន៤៣កម្មវិធី ដែលគ្របដណ្តប់លើ គោលការណ៏ផ្សេងៗ

 បណ្ណាល័យរបស់ស.ខ.ក
គ្រប់ទីតាំងរបស់ KKU ដើរតួនាទីជាមជ្ឈមណ្ឌលអប់រំ និងសិក្សាធិការឈានមុខគេក្នុងភូមិភាគឦសាននៃ ប្រទេសថៃ។ ទន្ទឹមនឹងនេះ KKU មានទីតាំងប្រមាណតែ - . នៅជិតទីក្រុង ហើយមានទីធ្លាធំទូលាយប្រកប ទៅដោយសុវត្ថិភាព និងមានបរិស្ថានបៃតងស្រស់គួរជាទីទាក់ទាញ លាតសន្ធឹងលើផ្ទៃប្រមាណ ៩០០ហិកតា។ KKU មានបំពាក់ដោយសម្ភារៈសិក្សាទំនើបៗ ដោយផ្តល់ជូននិស្សិតនូវបរិស្ថានយ៉ាងល្អជំនួយដល់ការសិក្សា និងជាជំនួយក្នុង ការបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។ ជាងនេះទៅទៀត KKU បានកំណត់នូវការអនុវត្តវិនិយោគប្រកបដោយ មនសិការក្នុងវិស័យអប់រំ ដោយផ្តល់នូវមូលនិធិសម្រាប់និស្សិត ក្នុងការសម្រេចនូវគោលដៅបញ្ចប់ការសិក្សាថ្នាក់ឧត្តម សិក្សាតាមរយៈការសិក្សាស្រាវជ្រាវ។

 សាលទទួលសញ្ញាប័ត្រ


អន្ទេរវាសិដ្ឋាន
មានបន្ទប់ស្នាក់នៅក្នុងតម្លៃសមរម្យជាច្រើនក្នុងអន្ទេរវាសិដ្ឋានចំនួន ៥៥អាគារ មានទីតាំងនៅក្នុងទីធ្លាសាកលវិទ្យាល័យ ងាយស្រួលក្នុងការដើរទៅកាន់មជ្ឈមណ្ឌលបម្រើម្ហូបអាហារ និងសេវាផ្សេងៗ។ គ្រប់អាគារស្នាក់នៅទាំងអស់ មានបំពាក់នូវប្រព័ន្ធទឹក ភ្លើង អនាម័យ ទូរស័ព្ទ និងប្រព័ន្ធសុវត្ថិភាព។ ចំណែកនៅខាងក្រៅបរិវេណសាកលវិទ្យាល័យ ក៏មានផ្ទះជួល ខន់ដូរ និងបន្ទប់ជួលឯកជនផងដែរ។

បន្ទប់ស្នាក់នៅសម្រាប់និស្សិត២នាក់          
       សេវាសុខភាព
            ចំពោះសេវាសុខភាពរបស់និស្សិត ត្រូវបានផ្តល់ជូននូវការថែទាំ និងថ្នាំសង្កូវដោយសាកលវិទ្យាល័យ តាមរយៈអ្នកជំនាញថែទាំសុខភាពទូទៅសម្រាប់និស្សិតទាំងឡាយណា ដែលបានបង់ថ្លៃសិក្សា។ បុគ្គលិកក៏អាចផ្តល់ ប្រឹក្សាដល់និស្សិតពីបញ្ហាសុខភាពផ្សេងៗដូចជា វិធីបង្កាជម្ងឺឆ្លង ការធ្វើដំណើរក្រៅប្រទេស វិធីបង្កាកុំឱ្យមានផ្ទៃពោះ និងការប្រឹក្សាយោបល់នានាដោយឥតគិតថ្លៃ។ មន្ទីរពេទ្យរបស់សាកលវិទ្យាល័យ ជាមន្ទីរពេទ្យដ៏ទំនើបក្នុងចំណោម មន្ទីរពេទ្យល្បីៗផ្សេងៗទៀតក្នុងប្រទេសថៃ ព្រមទាំងមានផ្តល់សេវាកម្មជាច្រើនដល់បុគ្គលិកសាកលវិទ្យាល័យ និង និស្សិត ហើយទាំងសហគមន៏នានាក្នុងភូមិភាគឦសាននៃប្រទេសថៃផងដែរ។

មន្ទីរពេទ្យក្នុងស.ខ.ក
         
   ការស្រាវជ្រាវ
បច្ចុប្បន្ន មជ្ឈមណ្ឌលស្រាវជ្រាវចំនួន ២៥ ទៀត ត្រូវបានបង្កើតឡើងនៅក្នុងសាកលវិទ្យាល័យខនកែន ដើម្បី បង្កើនឧត្តមភាព។ មជ្ឈមណ្ឌលទាំងនេះត្រូវបានចែកជា០៣ក្រុមដូចតទៅ៖ / វិទ្យាសាស្ត្រសុខាភិបាល   / វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា  និង / សង្គមសាស្ត្រ និងមនុស្សសាស្រ្ត។ ជាងនេះទៅទៀត KKU ក៏ជាម្ចាស់ទីតាំងនៃ វិទ្យាស្ថានមេគង្គ The E-Saan Software Park និងមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាភូមិភាគឦសាន (The Northeastern Science and Technology Park) KKU ក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ១៦០ ជាមួយ សាកលវិទ្យាល័យនៅបរទេស និងស្ថាប័នស្រាវជ្រាវនៅក្នុងប្រទេសជាង ២៥ ដោយមានផ្តល់នូវកម្មវិធីផ្លាស់ប្តូរ បទពិសោធរវាងបុគ្គលិក និស្សិត កម្មវិធីសិក្សា ការផ្សព្វផ្សាយ និងបរិក្ខាសិក្សា។ ជាងនេះទៅទៀត កិច្ចព្រមព្រៀង ទាំងនេះនឹងផ្តល់ឱកាសចូលរួមក្នុងសកម្មភាពរួមគ្នា កិច្ចប្រជុំ និងសន្និសិទផ្នែកសិក្សាធិការ។


បន្ទប់សិក្សា


បន្ទប់ស្រាវជ្រាវ