Best Blogger Tips

ចែករំលែកចំណេះដឹង


១- ប្រើប្រាស់ VPN ដើម្បីទាញយកអត្ថបទសិក្សាក្នុងករណីនៅក្រៅបរិវេណសាកលវិទ្យាល័យ (KKU only)។
២- កម្មវិធីជំនួយក្នុងការកែអក្ខរាវិរុទ្ធ និងវេយ្យាករណ៏ភាសាអង់គ្លេស Ginger (Windows OS) និង Grammarian (Mac OS)។
៣- Veayo ជាកម្មវិធីវចនានុក្រមអង់គ្លេស-ខ្មែរ ដែលបកប្រែជាលក្ខណៈ Pop-up នៅលើវែបសាយ។
៤- កម្មវិធីវចនានុក្រមអង់គ្លេស-អង់គ្លេស WordWeb ដែលបកប្រែជាលក្ខណៈ Pop-up ទាំងនៅលើវែបសាយ និងកម្មវិធីនានា ដោយគ្រាន់តែចុច Ctr + Right Click។ វាស្រដៀងគ្នានឹងកម្មវិធី Oxford Concise Dictionary ដែរ។
៥- Google Bookmarks ជាប្រភេទ Extension មួយដ៏ល្អ ប្រើជាមួយ Google Chrome ក្នុងកត់ចំណាំ និងរក្សាទុកវែបសាយនានាដែលយើងបានអាន។
៦- Article Rewriter ជួយសម្រួលដល់ការសរសេរនិក្ខេបបទ... ដែលត្រូវទាញយក ឬប្រើគំនិតរបស់អ្នកដទៃពីអត្ថបទផ្សេងៗ មកសរសេរឡើងវិញ។
៧- កម្មវិធី StyleWriter ជួយពិនិត្យ វាយតម្លៃ និងផ្តល់ការកែប្រែទៅលើពាក្យ ឃ្លាឃ្លោង ប្រយោគ រចនាបថ...ដែលយើងបានសរសេរ។
៨- កម្មវិធី Idea Rover ជាជំនួយការដ៏ល្អក្នុងការអានអត្ថបទនានា ក្នុងការដកស្រង់យកគំនិតនានាមកសរសេរដាក់ក្នុងនិក្ខេបបទរបស់យើង។ វាជួយដកស្រង់គំនិត ឬឃ្លាដែលទាក់ទងនឹងពាក្យគន្លឹះដែលយើងបានកំណត់...។
៩- កម្មវិធី Scrivener ផ្តល់ភាពងាយស្រួលដល់ការសរសេរអត្ថបទនានា ហើយល្អសម្រាប់ការសរសេរនិក្ខេបបទ។ វាជាកម្មវិធីសម្រាប់សរសេរអត្ថបទ (Word Processor) ស្រដៀងគ្នានឹងកម្មវិធី Ms.Word ដែរ តែវាមានលក្ខណៈពិសេស និងភាពងាយស្រួលជាច្រើនលើសពី Ms.Word។
១០- សម្រាប់ការសរសេរអត្ថបទ ឬនិក្ខេបបទជាលក្ខណៈបែបវិទ្យាសាស្រ្ត និងបច្ចេកទេស កម្មវិធី LaTex ជាជម្រើសដ៏ប្រសើរ និងជំនាញ។
១១- EndNote ជាកម្មវិធីដ៏ល្អសម្រាប់ការរៀបចំឯកសារយោងនៅក្នុងអត្ថបទស្រាវជ្រាវទាំងឡាយ។
១២- EverNote ជាជំនួយការដ៏ប្រសើរដល់ការកត់ចំណាំនូវរាល់គំនិត និងអ្វីៗដែលយើងបានឃើញ និងលឺ។