នៅល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ សមាគមនិស្សិតខ្មែរសាកលវិទ្យាល័យខនកែន បានរៀបចំការជួបជុំគ្នាមួយ ក្នុងគោលបំណង ដើម្បីទទួលស្វាគមន៏និស្សិតខ្មែរដែលទើបនឹងមកថ្មី ក្នុងឆ្នាំសិក្សា២០១៣។
បន្ទាប់ពីការសំណេះសំណាលគ្នា និងណែនាំខ្លួនមក យើងទាំងអស់គ្នាក៏មានការញុាំអាហារពេលល្ងាចរួមគ្នា ប្រកបដោយបរិយាកាស យ៉ាងសប្បាយរីករាយផងដែរ។